នៅថ្ងៃទី២២ មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ហើយក៏គ្មានករណីជាសះស្បើយ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា មិនមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ហើយករណីជាសះស្បើយក៏មិនមានដែរ។​

សូមបញ្ជាក់ថា គិតព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៣០៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ២៩៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន១១នាក់ (គ្មានអ្នកស្លាប់)៕