កីឡាករខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic នៅតែបន្តអាចរកគ្រាប់បាល់បានដដែលក្នុងការប្រកួត
ជាបន្តបន្ទាប់របស់ AC Milan ទោះបីជាឈានចូលដល់វ័យ៣៩ឆ្នាំទៅហើយក្តី។
ជាក់ស្តែងប្រកួតយប់មិញនេះកីឡាករស៊ុយអែតរូបនេះ អាចធ្វើការរកគ្រាប់បាល់បានទៅដល់២គ្រាប់ម្នាក់ឯងបន្ថែមទៀត
ក្នុងជ័យជំនះដ៏កម្រមួយទៅលើក្រុម Napoli នៅក្នុងទឹកដី San Paolo ។
Ibrahimovic ស៊ុតបញ្ចូលទីគ្រាប់នាំមុខតាំងតែពីនាទទី២០ ជាបាល់ពីចំងាយដ៏អស្ចារ្យ និងបន្ថែមរកបានមួយគ្រាប់ទៀត
នៅនាទីទី៥៤មុនពេលដែល Napoli តាមស្មើមកវិញដោយកីឡាករ Mertens ហើយ១គ្រាប់ចុងក្រោយរបស់ AC Milan
ដោយកីឡាករ Hauge នៅនាទីទី៩០បូក៥៕
ប្រែសម្រួល៖Lee