ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ដែល ជាមនុស្សបាត់បង់បងសតិ បានដួលសន្លប់ព្រោះខ្សោយកម្លាំងពេក ត្រូវបានរដ្ឋបាលសង្កាត់ទឹកល្អក់១ ជួយនាំយកទៅពេទ្យចាក់ថ្នាំបន្ដោងសេរ៉ូម រួចនាំយកមករដ្ឋបាលសង្កាត់វិញ ដោយគាត់នៅមិនស្ងៀមក៏របូតសេរ៉ូមទៅ ដោយឃើញថាគាត់មិនដែលងូតទឹកសំអាតកាយ និងម្ដូខោអាវផងនោះ លោកចៅសង្កាត់ រួមជាមួយក្រុមប្រឹក្សា ស្មៀន ជំនួយការរដ្ឋបាលសង្កាត់ ក៏ជួយងូតទឹកដុះសាប៊ូកក់សក់ សំអាតកាយជូនអ៊ុំស្រី និងទិញអាវខោថ្មីមួយឈុតប្ដូរជូនគាត់ ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ។






