ភ្នំពេញ៖ លោកឧកញ៉ាកសិកម្ម ម៉ុង ឫទ្ធី បានកប់យោបល់របស់ក្មេងប្រុសម្នាក់ ក្រោយរូបគេសួរសំណួរចាក់ដោត ទៅលោកឧកញ៉ា ដែលជាសំណួរលើកទី១ ក្នុងឆាកជីវិតរបស់លោក ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរលើហ្វេសប៊ុកថា «វេលាម៉ោង១១នាទីព្រឹក ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មកចូលរួមក្នុងពិធីមង្គលការកូនក្មួយ កំពុងតែអង្គុយជជែកគ្នាលេងជាមួយក្រុមសិល្បករសិល្បការិនីភ្លេងបុរាណខ្មែរ ស្រាប់តែមានកុមារាម្នាក់មកអង្គុយជាមួយ ហើយសួរខ្ញុំថាតើហេតុអីបានជាតាបានធ្វើជាឧកញ៉ា? តើអ្នកណាគេអោយតាធ្វើ?? ខ្ញុំសួរវិញថាតើចៅឯង អាយុប៉ុន្មានហើយបានជាចេះម្លេះ? កុមារានេះបានឆ្លើយតបថាអាយុ ១១ឆ្នាំហើយ ខ្ញុំមិនអស់ចិត្តសួរម្តាយ របស់គាត់ថាអាយុទើបតែ ៧ឆ្នាំទេ នេះគឺជាសំនួរលើកទី១ ហើយសម្រាប់ខ្ញុំ ធ្វើឱ្យខ្ញុំកប់យោបល់របស់ក្មេងនេះតែម្តង» ។

