អាសូរ! បុរសម្នាក់ជិះម៉ូតូក្បែរប្រឡាយ ពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់

0

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្បែរប្រឡាយទឹក ពេលមេឃកំពុងភ្លៀង រលឹមស្រិចៗ និងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ស្រាប់តែត្រូវរន្ទះបាញ់ ដេកដួលស្លាប់កណ្តាលផ្លូវ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ២៖៤៥នាទី រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិបឹង ឃុំកំពង់ពិល ស្រុករំដួល ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ កឹង យ៉ាត អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានភ្លៀងរលឹមស្រិចៗ និងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ហើយស្របគ្នានោះមានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ធ្វើដំណើរកាត់ប្រឡាយទឹក ស្រាប់តែត្រូវរន្ទះបាញ់លាន់ឮសូរឆាំង ក្រោយមកក៏ស្ងាត់ហើយ ខណៈនោះស្រាប់តែឃើញបុរស ដែលជិះម៉ូតូនោះដេកដួលក្បែរម៉ូតូ ទើបបង្កការភ្ញាក់ផ្អើលតែម្ដង ។

សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ និងបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕