ភ្នំពេញ៖ លោកអធិការគ្រឿន ជើងខ្លាំងប្រចាំភូមិព្រៃវែង និងបក្ខពួកឈ្មោះ រុន ជីវ៉ា ដែលជាក្រុមល្បីខាងប្រើអំពើ ហិង្សាតាមពិធីបុណ្យ ត្រូវបានកម្លាំងការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លូន និងបញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ជនសង្ស័យឈ្មោះ ក្រេម គ្រឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃវែង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ។


