អូស្ត្រាលី នឹងឲ្យលុយកម្ពុជា ៧០លានដុល្លារបន្ថែមទៀត ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ

0

ភ្នំពេញ៖ ផ្អែកលើការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដែលមានស្រាប់នៅក្នុងកម្ពុជា អូស្រ្តាលីនឹងផ្តល់ជំនួយចំនួន ៧០លានដុល្លារ បន្ថែមទៀត ដើម្បីជួយរៀបចំផែនការ រចនា និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការស្តារ សេដ្ឋកិច្ចរបស់អាស៊ាន។

យោងតាមហ្វេសប៊ុកស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ វិច្ឆិកា បានឲ្យដឹងថា ជំនួយនេះនឹងជួយប្រទេសកម្ពុជា អភិវឌ្ឍគម្រោងដែលខ្លួនត្រូវការ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឱ្យប្រសើរឡើង នូវការទទួលបានសេវាកម្ម សម្រាប់ប្រជាជនកម្ពុជាទាំងអស់តាមរយៈ ផ្លូវថ្នល់ល្អប្រសើរ ទឹកស្អាត ថាមពលអាចទុកចិត្តបាននិងមាននិរន្តរភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលអាចដំណើរការបាន។

ជាមួយ ASEAN អូស្រ្តាលីប្តេជ្ញាចិត្ត ចំពោះតំបន់ដែលធន់ និងមានបរិយាបន្ន ៕