ព្រៃផ្សៃណាស់! បុរសញៀនថ្នាំ ចាប់អារកក្មួយអាយុ១១ខែ ស្លាប់យ៉ាងអាណោចអាធម

0

ភ្នំពេញ៖ អំពេីឃាតកម្ម ដ៏សាហាវនិងរន្ធត់មួយ បានកើតឡើង នៅក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយជនល្មេីស បានយកកំបិតខ្វែវ ទៅអារកសម្លាប់ក្មេង យ៉ាងសាហាវ ព្រៃផ្សៃបំផុត ។ ក្រោយកើតហេតុ ជនដៃដល់ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗផងដែរ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ូ នីង ហៅ ប៉ូច រស់នៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ។ ពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់ ជនសង្ស័យរូបនេះបានទាញកាំបិតខ្វែវ ដេញកាប់កម្លាំងនគរបាល និងកម្លាំង ប្រជាការពារ យើងបណ្តាលឱ្យត្រូវប្រជាការពារម្នាក់ ឈ្មោះស្រឺន ណៃហ៊ត់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម១កាំបិតចំខ្នងរងរបួសជាទម្ងន់។

ចំណែកក្មេងរងគ្រោះ ដែលត្រូវឃាតកខាងលើនេះ អារកសម្លាប់ឈ្មោះ ប៊ុនថុន សុខចំរើន ភេទប្រុស អាយុ១១ខែ(ត្រូវជាក្មួយចិញ្ចឹម) មានទីលំនៅជាមួយគ្នានឹងឃាតក។

នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានអារក ក្មេងអាយុ១១ខែនេះ ប្រាកដមែន មូលហេតុដោយសារ ខ្លួនខឹងបងថ្លៃស្តីបន្ទោសឲ្យ និងធ្លាប់ធ្វេីការងារ ក្រៅប្រទេស បានប្រេីប្រាស់ សារធាតុញៀនទៀតផង។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច នគរបាលបានឃាត់ខ្លួន ជនល្មេីសបញ្ជូនទៅអធិការដ្ឋាន ដេីម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕