ភ្នំពេញ៖ ប្តីប្រពន្ធមួយគូ បានស្លាប់ក្នុងមួយប៉ព្រិចភ្នែក ដោយសារធ្វេសប្រហែស យកដៃសេីមទៅដោតព្រី ភ្លេីងបណ្ដាលឲ្យ ឆ្លងចរន្ត អគ្គិសនី ខណៈអ្នកទាំងពីរនាក់ កំពុងលាងលៀស នៅក្រោយផ្ទះក្បែរគ្នា។ ហេតុការណ៍នេះ កេីតឡេីងនៅវេលា ម៉ោង៧ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចផ្ទះជន រងគ្រោះ ស្ថិតនៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះទាំងពីរនាក់ ១-ឈ្មោះ ឡាង កុន ភេទប្រុស អាយុ៣០ឆ្នាំ(ប្តី)និង ២-ឈ្មោះ ស្រីមុំ ភេទស្រីអាយុ៣១ ឆ្នាំ (ប្រពន្ធ) រស់នៅ ភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
យោងតាមកំណត់ហេតុ អោយដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកមេមត់ និងកម្លាំងប៉ុស្តិ៍បាលរដ្ឋបាល មេមត់ ចុះទៅដល់កន្លែងកើតហេតុពិនិត្យ លើខ្លួនសពឈ្មោះ ឡាង កុន ភេទប្រុស ឃើញមានស្នាម រលាត់ជើងខាងស្តាំ និងសពឈ្មោះ ស្រីមុំ ភេទស្រី មានស្នាមរលាត់លើដៃខាងស្តាំ ដែលការស្លាប់អ្នកទាំងពីរ ពុំមានស្លាកស្នាមអ្វីទៀតឡើយ ។
ចំពោះមូលហេតុ ជនរងគ្រោះទាំងពីរនាក់ កំពុងលាងលៀស នៅក្នុងផ្ទះខាងក្រោយ ដៃសេីមទៅប៉ះព្រីភ្លេីង ទើបបណ្តាលឲ្យឆ្លង ចរន្តអរគ្គិសនីឆក់ខ្សែភ្លើងស្លាប់ ។ សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕