រកឃើញសារធាតុគីមី ធ្វើឲ្យប៉ះពាល់សុខភាព លើងៀតបបែល និងពពុះសណ្តែក ជាច្រើនគីឡូក្រាម នៅផ្សារប្រសូត្រ ស្រុកស្វាយទាប

0

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ បន្តរកឃើញ សារធាតុគីមីធ្វើឲ្យប៉ះពាល់ សុខភាពលើងៀតបបែល និង ពពុះសណ្តែកជាច្រើនគីឡូ នៅផ្សារប្រសូត្រ ស្រុកស្វាយទាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមលោក ផឹង និល ប្រធានសាខាការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង បានអោយដឹងថា លោកបានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ ទំនិញផលិតផល ម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ ដាក់តាំងលក់ក្នុងផ្សារ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

លោកបន្តថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារ ចំនួន ៣២ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញ ទំនិញមានសារធាតុគីមី ដូចជាងៀតបបែល ចំនួន៩ Kg មានសារធាតុ ( Borax )និងពពុះសណ្តែក ចំនួន ៥ Kg មានសារធាតុ ( Borax) សរុប១៤គីឡូក្រាម ហើយបានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ យកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល នៅពេលក្រោយ ។

ក្នុងនោះដែរមន្ត្រីជំនាញ បានចុះតាម ឱសថស្ថានដើម្បីស្វែងរក ម៉ាស អាល់កុល ជែលលាងដៃក្លែងក្លាយ និង លក់មានតំលៃខ្ពស់កេងយក ផលចំណេញ ហួសហេតុ មិនគិតពីផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ ៕