លួចម៉ូតូគេបានមួយថ្ងៃ ត្រូវសមត្តកិច្ច ជូនកងដៃពាក់លេង

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ​ ស្រាវជ្រាវ និងចាប់ខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូគេ បានមួយថ្ងៃ ។

បើតាមនគរបាលបាលបានឲ្យដឹងថា នៅថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ វេលាម៉ោង​ ២២:៣០នាទី​ ជនរងគ្រោះឈ្មោះ ហ៊ុន សុខគា​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មុខរបរជាងម៉ាស៊ីនដេរ​ បានជិះម៉ូតូម៉ាក ZomerX ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ1L1208 ចេញពីបន្ទប់ជួលបឹងសាទ្បាង ខណ្ឌទួលគោក មកលេងមិត្តភ័ក្ត្រនៅភូមិចំកាឪទ្បឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នៅពេលជិះម៉ូតូមកដល់ ក៏បានទុកម៉ូតូនៅជាន់ផ្ទាល់ដី រួចក៏ទ្បើងទៅជាន់ទី១ រហូតដល់ម៉ោង​ ២៣:៥០នាទី​ ទើបចុះមកក្រោមតែរកមិនឃើញម៉ូតូ ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបទី២ ។

បន្ទាប់ពីទទួលបណ្តឹងរួចកំលាំងប៉ុស្តិ៍ បានចុះទៅឆែកកាំមេរ៉ា នឹងកំណត់បានមុខសញ្ញា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង៣០នាទី ក៏បានឃាត់បានជនសង្ស័យ ១នាក់ ឈ្មោះ ចាន់ ចិត្ត​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ នៅចំណុចរ៉ារថភ្លើងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ចំណែកបក្សពួក ៣នាក់ទៀតបានគេចខ្លួន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៅអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់​ ៕