ភ្នំពេញ៖ លោក ភោ សុផានិត ដែលជាពិធីករដ៏ល្បីឈ្មោះម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីម៉ោង ៧យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធករណីចេញសែកស្អុយ ។
ជនសង្ស័យឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕
