ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កុមារី យ៉ង់ ស្រីនីត មានសម្បុរស្រអែម ដើរលក់ចេកឆាប ក្នុងសហគមន៍ដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ដែលកំពុងផ្ទុះការចាប់អារម្មណ៍ ពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ ពេលនេះតារាកំប្លែងដ៏ល្បីឈ្មោះ នាយពាក់មី បានហៅកុមារីម្នាក់មកសម្ដែងរឿង ។
ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ គេនៅមិនទាន់ដឹងទេថា នាយពាក់មី ហៅកុមារីម្នាក់នេះមក សម្ដែងរឿងអ្វីនៅឡើយទេ ដោយលោកគ្រាន់តែ សរសេរខ្លីលើហ្វេសប៊ុកថា «មានបងប្ពូនណាស្គាល់លេខ ក្មួយស្រីម្នាក់នេះអត់ ខ្ញុំចង់ហៅគាត់ថត» ។
គួរឲ្យដឹងផងដែរថា កុមារី យ៉ង់ ស្រីនីត មានវ័យ ១១ឆ្នាំរូបនេះ មានក្ដីស្រម័យចង់ក្លាយជា អ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត ។ សព្វថ្ងៃនាងរៀនសិក្សាថ្នាក់ទី៥ នៅសាលាបឋមសិក្សាដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ៕




