ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានជុំវិញករណី គ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្ដមួយគ្រឿង ពាក់ស្លាកលេខ 2BJ-2235 បានបើកបុកលើជនរងគ្រោះ ពីរនាក់ប្ដីប្រពន្ធ រួចបើកឡានគេចបាត់ ដោយបន្សល់ទុកត្រឹម ផ្លាកលេខរថយន្ដតែប៉ុណ្ណោះ លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការដ្ផាននគរបាលខេត្តកំពត បានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បុករត់នៅស្រុកអង្គរជ័យ លោកត្រូវរកយុត្តិធម៌ជូនអ្នករងគ្រោះអោយបាន។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកស្នងការខេត្ត បានសរសេរយ៉ាងដូច្នេះថា «ករណីគ្រោះថ្នាក់ចរាចរណ៏ បុករត់នៅស្រុកអង្គរជ័យ ខ្ញុំត្រូវរកយុត្តិធម៏ជូនអ្នករងគ្រោះអោយបាន។ ម្ចាស់រថយន្តត្រូវចូលខ្លួន ដោះស្រាយតាមផ្លូវច្បាប់ ជាមួយជនរងគ្រោះ ។ លឺដំណឹងថាតេ ទៅគំរាមជនរងគ្រោះទៀត អាណិតគាត់ទាំងពីរខ្លាំងណាស់ ស្អែកនេះនិងអោយតំណាង យកថវិការបន្តិចបន្តួច ដើម្បីជូនគាត់ទាំងពីរ ដើម្បីព្យាបាលខ្លួន »៕