ក្មេងស្រីដែលប្រកាស តាមបណ្តាញសង្គមថាបាត់ខ្លួនត្រូវបាន រកឃើញហើយ

0

ភ្នំពេញ ៖ ក្រោយពីឃើញការបន្តបង្ហោះ និងផ្សាយប្រកាសនូវការបាត់ខ្លួនក្មេងស្រីម្នាក់ នៅម្តុំសង្កាត់លេខ១ ផ្សារឃ្លាំងលើរបស់គណនេយ្យហ្វេសប៊ុកផ្លូវការ លោកស្រី Ou Thydapoeuv/ អ៊ូ ធីតាពៅ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ នៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២០ បានដាក់បទបញ្ជារអោយអធិការក្រុង-ស្រុកទាំងអស់ចុះធ្វើការស្រាវជ្រាវ និងប្រកាសស្វែងរកជាបន្ទាន់។

លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវ និងទាក់ទងទៅឪពុក របស់ក្មេងស្រីខាងលើ បានអោយដឹងថា កូនស្រីគាត់ឈ្មោះ ខ្លី សុម៉ាលី អាយុ៩ឆ្នាំ ត្រូវបានម្ដាយរបស់ក្មេងស្រី ឈ្មោះ មឿង សុផល អាយុ២៨ឆ្នាំ មកយកកូនទៅស្រុកកំណើត នៅភូមិតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១២យប់មកម្លេះ៕