ចាប់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធការក្លែងជាមន្រ្តីយោធា ដើរបោកប្រាស់យកលុយ ពីប្រជាពលរដ្ឋ

0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ បានសម្រេចចាប់និងបញ្ជួនខ្លួន មនុស្សប្រុសស្រី ចំនួន៣នាក់ រួមទាំងរថយន្តសេរីទំនើបមួយគ្រឿង ទៅកាន់សាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆការ ឆ្នាំ២០២០នេះ ដោយសង្ស័យ ជាប់ពាក់ពន្ធ័ករណីឆបោក (ជ្រើសរើសទ័ព) និងក្លែងឯកសារសាធារណៈ។

ការឈានទៅចាប់ឃាត់ខ្លួនមនុស្សទាំងបីនាក់ ខាងលើធ្វើឡើងតាំងពីថ្ងៃទី៩ ខែវិច្ឆកា ឆ្មាំ២០២០ ក្រោមការចង្អុលបង្ហាញ ពៅលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជារកាកងរាជអាវុធហត្ថខេត្តក្រចេះ ។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន៖

ទី១-/ឈ្មោះ ពៅ សុធារី ហៅ ហ៊ាង កុសល្យ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបាយសំំណុំ ឃុំកោះខ្ញែ ស្រុកសំបូរ ខេត្តក្រចេះ ។

ទី២-/ឈ្មោះ តែ ឆណៃ ហៅ ម៉ី ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កែរូប ផ្តិតរូប រស់នៅ ភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

ទី៣-/ឈ្មោះ ហ៊ុន មេសា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

តាមរបាយការណ៍បញ្ជាក់ថា ការបញ្ជូនសំណុំរឿងជនសង្ស័យ និងវត្ថុតាង ករណីឆបោកជ្រើសរើសទ័ពដោយខុសច្បាប់ និងក្លែងឯកសារ សាធារណៈ ធ្វើឡើងចន្លោះខែមេសា ខែតុលាឆ្នាំ២០២០ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ។

យោងតាមពាក្យបណ្ដឹង គិតមកត្រឹមថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២០ របស់ជនរងគ្រោះចំនួន ២០នាក់ ដែលមានបញ្ជីឈ្មោះ ហើយបានសម្រេចពាក្យបណ្ដឹង ឈ្មោះ ពៅ សុធារី និងអ្នកពាក់ពន្ឋ័ ។ ហើយជនរងរងគ្រោះ ទាំងនោះសុទ្ឋតែជួបហេតុការ ស្រដៀងៗគ្នាដែលត្រូវបាន គេឆបោកយកប្រាក់ ។

មូលហេតុនៃរឿង៖ កាលពីឆ្នាំ២០១៧ ឈ្មោះ ពៅ សុធារី ហៅហ៊ាង កុសល្យធ្លាប់ធ្វើយោធា នៅកងពលលេខ១២៨ ខេត្តស្ទឹងត្រែងដោយបំរើកាងារជាយោធាបានរយះពេល១ឆ្នាំ ក៍បានបោះបង់ចោល ជួរកងទ័ព មករស់នៅស្រុកកំណើត នៅស្រុកសំបូរ ខេត្តក្រចេះ ។ ក្នុងកំឡុងខែមេសា ដល់ខែតុលាឆ្នាំ២០២០ឈ្នោះ ពៅ សុធារី ហៅហ៊ាង កុសល្យ បានបន្លំជាយោធាពាក់ស័ក្ក អនុសេនីយ៍ឯក ប្រើប្រាសរថយន្ដម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នុំពេញ2BK 6899 ដើរចលនាប្រជាពលរដ្ឋថា ខ្លួនជ្រើសរើសកងទព័ បំពេញការងារនៅតំបន សឹករងខេត្តក្រចេះ ដោយតំរូវអោយប្រជាពលរដ្ឋ បង់លុយ ក្នុងម្នាក់ចំនួន៤០០០ដុល្លាអាមេរិកជាថ្លៃរត់ការ ។ ប្រជាពលរដ្ឋចំនួន ១៦នាក់ ដែលមានឈ្មោះ ក្នុងពាក្យបណ្ដឹងគឺសុទ្ធតែ ជាជនរងគ្រោះក្នុងករណី ឆបោកពីសំណាក់បុគ្គល ឈ្មោះ ពៅ សុធារី ហៅហ៊ាង កុសល្យ ដែលសន្យាថាជួយឲ្យជាប់ ក្របខណ្ឌជាតោធាដោយម្នាក់ៗ បានប្រគល់ប្រាក់ឲ្យឈ្មោះ ពៅ សុធារី ចាប់ពី១០០០០០០ ទៅ៨០០០០០០រៀល និងប្រាក់ដុល្លាចាប់ពី២៥០ដុល្លា ទៅ៤០០ដុល្លាអាមេរិក បានធ្វើលិខិត្តប្រគល់, ទទួលប្រាក់ កិច្ចសន្យាប្រគល់ប្រាក់ និងកិច្ចសន្យាធ្វើយោធាផងដែរ ។ ហើយឈ្មោះ ពៅ សុធារី បានបន្លំធ្វើសេចក្ដីសម្រេច ស្ដីពី ការតែងតាំងមុខងារយោធិន របស់អគ្ញបញ្ជាការកងទ័ពជើងគោក ចេញឲ្យឈ្មោះ ម៉ម រិទ្ធយ៉ា ដើម្បីឆបោកឈ្មោះ ម៉ម រិទ្ធយ៉ា អស់ប្រាក់ចំនួន ៣០០ដុល្លាអាមេរិកផងដែរ ។ កាលពីខែឧសភា ឆ្នាំ២០២០ ឈ្មោះ ពៅ សុធារី ហៅហ៊ាង កុសល្យ បានធ្វើសេចក្ដីសម្រេច ស្ដីពីការក៊តម្លើងឋានន្តរស័ក្ដ យោធិនថ្នាក់អនុសេនីយ៍ឯក ឈ្មោះ ហ៊ាង កុសល្យ ១សន្លឹក ថ្នាក់នាយចំណង់ ឈ្មោះ ម៉ម  រិទ្ធយ៉ា ១សន្លឹក ហើយបានបោះត្រាមូលរបស់អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក និងបោះត្រាឈ្មោះ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានលួចធ្វើទុកពីថ្ងៃមុន ។ ហើយឯកសារនេះបាន ទៅធ្វើនៅកន្លែងបោះពុម្ភ ដែលមានស្លាកយីហោលីហួរ លីហេង ស្ថិតនៅរង្វង់មូលព្រាបសរ ខេត្តក្រចេះ ហើយបានយក ឯកសារទាំងនេះ ឲ្យគេជឿជាក់ថាពិត ជាយោធានៅខេត្តក្រចេះ និងអាចជួយអោយពួកគាត់ ចូលធ្វើយោធាបាន ។ ឈ្មោះ ពៅ សុធារី ហៅហ៊ាង កុសល្យ បានអូសទាញប្រជាពលរដ្ឋ ស្រុកសំបូរ ខេត្តក្រចេះ ចំនួន២០នាក់បានលុយប្រហែល២ម៉ឺនដុល្លា ដោយឲ្យប្រជាពលរដ្ឋទាំងនោះបំពេញប្រវត្តិរូបដែលអោយផ្ដិតម្រាមដៃ និងបិទរូបថត បានទាមទាសៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យពួកគាត់ជឿទុកចិត្តថាពិតជាអ្នកជ្រើសរើសពិតប្រាកដមែន ឈ្មោះ ហ៊ាង កុសល្យ បានជួលរថយន្ដម៉ាកឡង់គ្រីស័រពណ៌សសម្រាបជាមធ្យោបាយធ្វើដំណើរ ដើម្បីទទួលការចាប់អារម្មណ៍ ។

ប្រភពពីមន្ត្រីអាវុធហត្ថ បញ្ជាក់ទៀតថា ក្រោយពីបើកការស៊ើបអង្កេត តាមឆ្លើយបំភ្លីរបស់ជនរងគ្រោះឈ្មោះ ម៉ន រិទ្ធយ៉ា បានបញ្ជាក់ថា ខ្លួនពិតជាមិត្តភ័ក្ត ធ្លាប់រៀនជាមួយឈ្មោះ ពៅ សុធារី ហៅហ៊ាង កុសល្យ នៅស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ឆ្នាំ២០២០ ឈ្មោះ ពៅ សុធារី បានទៅធ្វើជាទាហ៊ាន នៅខេត្តស្ទឹងត្រែង ក៏លែងបានជួបគ្នា ។ លុះដល់ខែមេសាឆ្នាំ២០២០ ឈ្មោះ ពៅ សុធារី បានមកបបូលខ្លួនឲ្យធ្វើទាហ៊សន នៅខេត្តក្រចេះ ដោយពាក់ឯកសណ្ឋាន យោធាពាក់ស័ក៣ និងប្រាប់ខ្លួនថា អាចជួយឲ្យធ្វើជាយោធា នៅខេត្តក្រចេះ តែតម្រូវឲ្យបង់ប្រាក់ ២០០០ដុល្លាអាមេរិក ។ដោយសារខ្លួនចង់ ធ្វើជាយោធា ក៏បាននិយាយជាមួយ ឈ្មោះពៅ សុធារី សុំអោយត្រឹម ៣០០ដុល្លាសិន ចាំខ្លួនបានការងារធ្វើ បើកប្រាក់ខែសង ហើយឈ្មោះ ពៅ សុធារី ក៏យល់ព្រមនិងយកប្រាក់ចំនួន ៣០០ដុល្លាអាមេរិកពីខ្លួន ។ ហើយរហូតដល់ថ្ងៃទី១៥ ខែឧសភា ទើបឃើញឈ្មោះ ពៅ សុធារី បានយកលិខិតមួយ ដែលចេញដោយអគ្គបញ្ចាការកងទ័ពជើងគោក ដែលគេធ្វើក្លែងក្លាយ ដោយខ្លួនឯងមកបង្ហាញ លុះដល់ថ្ងៃទី៩ ខែវិច្ចិកា ទើបសមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ ពៅ សុធារី និងឈានទៅរកចាប់ឃាត់ខ្លួន មនុស្សពីរនាក់ផ្សេងទៀត ៕