ដាក់មួយក្បាច់ ដាច់ចង្កេះ! សូម្បីតែតារាកំប្លែងនាយ ពាក់មី ក៏ទប់មិនជាប់ ដោយសារ…(Video)

0

ភ្នំពេញ៖ បងប្អូនមួយចំនួនធំ ដែលតែងតែនិយមលេងបណ្ដាញសង្គម Facebook និងYoutube ប្រាកដជាបានទស្សនា រួចមកហើយ នូវវីដេអូដ៏គួរអោយអស់សំណើចមួយ ដោយមានបុរសម្នាក់ បានធ្វើអោយអ្នកលេងបណ្ដាញសង្គម សូម្បីតែតារាកំប្លែង នាយ ពាក់មី ក៏ដាច់ចង្កេះដោយសារគាត់ដែរ ព្រោះតែ ភ្លេងលេងបទ “Lady” បែរជាគាត់ច្រៀងបទ “កំពតកំពូលដួងចិត្ត ” ទៅវិញ។

សូមរំលឹកថា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ គេប្រទះឃើញ ក្នុង Channel YouTube មួយឈ្មោះ Sirey Sokhom 168 បានបង្ហោះវីដេអូមួយ ពីការឡើងបកស្រាយបទចម្រៀងមួយបទ ដោយបងប្រុសម្នាក់ ដោយភ្លេងលេងបទ “Lady” តែគាត់បកស្រាយបទ “កំពតកំពូលដួងចិត្ត ” ដល់ថ្នាក់ធ្វើឲ្យអ្នកទស្សនាភ្ញាក់ព្រឺតគ្រប់គ្នា។

តារាកំប្លែងនាយពាក់មី បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “មួយជីវិត តើបានស្តាប់បទនេះប៉ុន្មានដង ? ស៊ែរចែកកូនមើលផង”។

មួយបទនេះពិតជាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកខ្លះទៀត បានចូល comment ក្នុងវីដេអូនេះថា “លោកពូ មកទៀតហើយ នៅតែ ពូកែកូរដដែល ចូលចិត្ត លោកពូណាស់, កំពូលអ្នកច្រៀងប៉ះកំពូលអ្នកភ្លេង កូរគ្នាម្តងម្នាក់ទេ, ចុមលោកពូធ្វើអោយអ្នកភ្លេងបាក់ចង្កេះបាត់, ដាច់ចង្កេះអ្នកភ្លេងបាត់”។

កាន់តែច្បាស់ថែមទៀត សូមទស្សនាវីដេអូទំាងអស់គ្នា ៖