ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិន ប្រុសស្រី ៦ នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួចមាន ស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) យោងតាម បណ្តឹងរបស់ ជនរងគ្រោះឈ្មោះ ឡេង ស៊ីវវុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅ ចំណុចបូរី គជ់អាស៊ី ស្ថិតក្នុងភូមិ ០១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ដោយការសហការ ជាមួយកម្លាំងនគរបាល និងមានការសម្របសម្រួលនីតិវិធី ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូង ។
ប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យ ទាំង ៦ នាក់ មាន៖
១.ឈ្មោះ Wang Hua Liang ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ចិន
២.ឈ្មោះ Wang Ping ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ចិន
៣. ឈ្មោះ Liu Xiang Guang ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ចិន
៤.ឈ្មោះ Tao Erwei ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ចិន
៥.ឈ្មោះ Tao Zheng Gang ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ចិន
៦.ឈ្មោះ Wang Ling ភេទ ស្រី អាយុ ៤២ ឆ្នាំ ជនជាតិ ចិន។ ទាំង៦នាក់ ស្នាក់នៅ ភូមិ ១ សង្កាត់ ៣ ក្រុងព្រះសីហនុ ។
នៅក្នុងប្រតិប្រតិបត្តិការនេះ សមត្ថកិច្ច ចាប់យកវត្ថុតាង រួមមាន ៖ រថយន្ត ចំនួន២គ្រឿង,ទូរស័ព្ទដៃ ចំនួន៧គ្រឿង, ដែកគាស់ ចំនួន២ដើម, កិច្ចសន្យាជួល ផ្ទះ ចំនួន១ច្បាប់, ប្រាក់ចំនួន ១០៦,០០០ រៀល និង ១,៧១០ ដុល្លារអាមេរិក, កាត ធនាគារ ចំនួន៩សន្លឹក, កាត សម្គាល់ខ្លួន ចំនួន៥សន្លឹក, ប័ណ្ណបើកបរ ចំនួន១សន្លឹក, ប័ណ្ណ សម្គាល់ យានយន្ត ចំនួន១សន្លឹក, កាត ផ្សេងៗ ចំនួន៩សន្លឹក, លិខិតឆ្លងដែន ជនជាតិ ចិន ចំនួន២ក្បាល, ស្រោមដៃ ក្រណាត់ ចំនួន១គូរ, នាឡិកាដៃ ចំនួន១គ្រឿង, សោ រថយន្ត TOYOTA LANDCRUISER ចំនួន១, កាំបិតប៉័ងតោ ចំនួន១, មួក ចំនួន៣, ដុំ GPS ពណ៌ ខ្មៅ ចំនួន១,សោ បន្ទប់ ចំនួន ១, ម៉ូតូ ម៉ាក AIR Black ចំនួន១គ្រឿង, ទួរណឺវិស ចំនួន ១, ដំបង រលាស់ ចំនួន១ដើម, កាំបិត ស្នៀត ចំនួន៣, ដំបងឆក់ ចំនួន១ដើម, ម្សៅ ស ថ្លា ចំនួន២កញ្ចប់ តូច ។
បាត់បង់សម្ភារ រួមមាន ៖ បន្តោងខ្សែកពេជ្រចំនួន៣, ចិញ្ចៀនពេជ្រចំនួន៣វង់, ក្រវិលពេជ្រចំនួន៤គូរ, កងដៃ ពេជ្រចំនួន១, ត្បូងចម្រុះចំនួន២៥គ្រាប់, ចិញ្ចៀនមាសចំនួន១វង់, ក្រវិលមាសចំនួន១គូរ, ក្រវិលផ្លា ទីនចំនួន៨គូរ, ខ្សែកផ្លា ទីន ចំនួន៧ខ្សែ, កងដៃ ផ្លា ទីនចំនួន៧កង(១ ឈុត ), ខ្សែដៃ ផ្លា ទីនចំនួន៤ខ្សែ, ប្រាក់ចំនួន៥០០ដុល្លារអាមេរិក និងសម្ភារៈ មានតម្លៃ មួយចំនួនទៀត ។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វើការសាកសួរតាមនីតិវិធី ៕