សូមប្រុងប្រយ័ត្ន! ស្រ្តីម្នាក់ប្រកាច់ស្លាប់តាមផ្លូវ ពេលបញ្ជូនទៅមន្ទីពេទ្យ ក្រោយត្រូវពស់ស្រកាចាស់ចឹក

0

ភ្នំពេញ៖ ម្តាយបាននាំកូនស្រីទៅមើលស្រែ ចៃដន្យស្រាប់តែម្តាយ ជាន់ពស់ស្រកាចាស់ ចឹកពេលកូនដឹកទៅមន្ទីរពេទ្យបណ្តាល ឲ្យប្រកាច់ស្លាប់ តាមផ្លូវនៅ វេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុច ខាងលិចភូមិយាងវៀន ស្ថិតក្នុងឃុំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការស្រុកស្វាយចេក បានប្រាប់ឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ចក់ ជឿត ភេទ ស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិយាងវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ។

លោកអធិការ បញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុម្តាយ បាននាំកូនស្រីឈ្មោះតឿ សុភា អាយុ១៥ឆ្នាំដើរទៅមើលស្រែនៅចំណុចខាងលិចភូមិ ពេលទៅដល់ស្រែដៃដន់ស្រាប់តែដើរជាន់ពស់ស្រកាចាស់ចឹក។

ក្រោយពីកើតហេតុហើយកូនស្រីបាននាំម្ដាយមកផ្ទះហើយបានដឹកម្ដាយនិងម៉ូតូទៅបន្ទីរពេទ្យបង្អែកស្រុកថ្មពួកពេលទៅដល់ភូមិថ្មីឃុំភូមិថ្មីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ម្តាយបានប្រកាច់ធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យស្លាប់តែម្ដង។លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តទៀតថាសពត្រូវបានកូនដឹកវិលមកផ្ទះវិញរៀបចាត់ចែងធ្វើបុណ្យតាមប្រពៃណីតែម្ដង៕