ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ធ្វេីសកម្មភាពឆក់ ការបូបស្ពាយពីនារីម្នាក់ បានសម្រេចហេីយ ព្យាយាមគេចខ្លួនតែត្រូវ បានប្រជាពលរដ្ឋស្ទាក់ចាប់ ជាប់វាយទ្រមខ្លួនទេីប ប្រគល់ជូនសមត្ថកិច្ច ចំណែកនារីរងគ្រោះ ដួលរងរបួសស្រាល។
ហេតុការណ៍ នេះបានកេីតឡេីង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចរបងវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី១ឈ្មោះម៉ែន សៀម អាយុ២២ ឆ្នាំ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យទី២ ឈ្មោះសុខ ប្រុសពេជ្រ អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មាន ពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ នារីម្នាក់ជិះម៉ូតូម៉ាកធូដេ ធ្វេីដំណេីរតាមបណ្តោយ ផ្លូវបេតុងខាងកេីត វត្តអង្គរតាមមិញក្នុង ទិសដៅពីជេីងទៅត្បូង ដោយដាក់កាបូបស្ពាយ ពាក់និងករម៉ូតូ ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូម៉ាកស៊ុយសាគី ស្មាស់វី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CO 8961 មកពីក្រោយរួចធ្វេីសកម្មភាពឆក់ ការបូបពីនារីរងគ្រោះ បានសម្រេចនិងបណ្តាលឲ្យ ដួលរងរបួស រលាត់ដៃជេីង ។ បន្ទាប់មកជនសង្ស័យ ព្យាយាមគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ ឃេីញក៏ដេញស្រែកចោរៗ ទេីបចាប់បាននិងវាយទ្រមខ្លួន រួចប្រគល់ទៅសមត្ថកិច្ច ចាត់ការតាមច្បាប់៕



