ស្រីស្អាតជនជាតិថៃម្នាក់ ប្រើប្រាស់គ្រឿងញៀន ត្រូវបណ្ដេញចេញពីកម្ពុជា

0

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣និង០០នាទី បានសហការជាមួយ លោកវរសេនីយ៍ឯក យឹម ថាន់នី នាយរងការិយាល័យសើបអង្កេត និងអនុវត្តនីតិវិធី ប្រចាំស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ធ្វើការបញ្ជូនចេញនូវជនបរទេសចំនួន ១នាក់ ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនបរទេសនេះមានឈ្មោះ NATDA PON SINUAL ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងបានប្រថាប់ត្រា ហាមចូលប្រទេសកម្ពុជា ៕