សាហាវព្រៃផ្សៃណាស់ ! ឪពុកចុងបែកថ្នាំ យកកាំបិតប៉័ងតោ អារកសម្លាប់កូនប្រុស អាយុ៣ឆ្នាំ

0

ភ្នំពេញ៖ វាជាមេរៀនហើយ ក៏ជាសារដាស់តឿនមួយ ទៅកាន់ស្រ្តីមួយចំនួន អោយមានប្រុងប្រយ័ត្នចំពោះការសម្រេចចិត្ត ក្នុងការជ្រើសរើសដៃគូរជីវិត ទាំងដែលខ្លួនកំពុងមានបន្ទុកជាប់ខ្លួនរួចទៅហើយនោះ(កូន)។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីដ៏គួរអោយតក់ស្លុតមួយ ដោយឪពុកចុង មានចិត្តសាហាវព្រៃផ្សៃ បានយកកាំបិតប៉័ងតោ អារកសម្លាប់កូនប្រុស អាយុ ៣ឆ្នាំ ស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានឲ្យដឹងថា មានករណី អំពេីមនុស្សឃាត (យកកាំបិត អា រ.ក) កូនអាយុ៣ឆ្នាំ បណ្តាលអោយស្លាប់ ដែលហេតុការណ៍ បានកើតឡើង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១នាទីយប់ នៅក្នុងបន្ទប់ផ្ទះជួល ម្តុំខាងក្រោយសាលារៀន បន្ទាយចាស់ ស្ថិតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ប្រភពដដែល បានអោយដឹងទៀតថា ជនដៃដល់ឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីត ភូមិជ្រៃធំ ឃំុជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានយកកាំបិត បុ័ងតោ អារកកូន ពីខាងក្រោយ បណ្តាលអោយ ស្លាប់ ក្រោយពេលបញ្ជូន ទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា (ជនសង្ស័យត្រូវជាឪពុកចុង)។

ជនរងគ្រោះឈ្មោះ ឌឿ សុបញ្ញា ភេទប្រុស អាយុ៣ឆ្នាំ , ម្តាយឈ្មោះ ឌឿ សុផា ភេទស្រីអាយុ ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់ផ្ទះជួល កន្លែងកេីតហេតុ។

ជនសង្ស័យ ត្រូវកំលាំងប៉ុស្ដិ៍ ឃាត់ខ្លួនបាន យកមកសាកសួរនតែពុំទាន់ យកចំលេីយបានទេ ព្រោះឆ្លេីយវង្វេង វង្វាន់មិនដឹងខុសត្រូវ គឺបែកថ្នាំញៀ ន បានធ្វេីតេស្ត គឺវិជ្ជមា ន។

មូលហេតុ ពេលប្រពន្ឋ កំពុងបោកខោអាវ ស្រាប់តែឮសំឡេងកូន ស្រែ ក ពេលស្ទុះមកមេីល ក៏ឃេីញ ប្តីកំពុងកាន់កាំបិត អាករ កូនដែលដេកផ្កាប់មុខ នៅលេីគ្រែ ហេីយស្រែកអោយគេជួយ និង យកកូនទៅពេទ្យ។ ចំណែកជនសង្ស័យ ជិះកង់គេចខ្លួន ក្រោយមកសមត្ថកិច្ច ប៉ុស្ដិ៍ចាប់បានមកវិញ។

ការឃាត់ខ្លួនេះជនដៃដល់ ករណីនេះ មានការចូលរួម សហការ ពីលោកមេភូមិ ប្រជាការពារ ភូមិចុងកៅស៊ូ និង ភូមិធ្លកអណ្ដូង ផងដែរ៕