ទៅលើកសន្ទូច នៅកណ្តាលទន្លេ ធ្លាក់ចូលទឹកនៅសល់តែទូក

0

ភ្នំពេញ៖ សាកសពបុរសរងគ្រោះ ឈ្មោះថែ ធេង អាយុ៥៦ឆ្នាំ មានទីលំនៅភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ត្រូវបានក្រុមគ្រួសារនិងសាច់ញាតិ កំពុងតែស្វែងរក បន្ទាប់ពីជនរងគ្រោះបានជិះទូក ទៅមើលសន្ទូច និងបានជួបហេតុការណ៍ ធ្លាក់ចូលទឹក កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

បើតាមស្រ្តីជាប្រពន្ធឈ្មោះប្រូន ផារី អាយុ៥២ឆ្នាំ បានប្រាប់មកនគរបាលថា នៅព្រឹកថ្ងៃកើតហេតុ គាត់បានទៅជាមួយ បុរសជាប្តី និងបានអង្គុយចាំប្តី នៅឯច្រាំងទន្លេ ចំណែកឯប្តីរបស់គាត់ បានអុំទូកម្នាក់ឯង ទៅមើលសន្ទូច នៅចំណុចកណ្ដាលទន្លេ ហើយក៏បានធ្លាក់ ពីលើទូកចូល ទៅក្នុងទឹកទន្លេបាត់ខ្លួនតែម្ដង ៕