Home សង្គម រថយន្តធុនធំបើករេចង្កូត ទៅបុកផ្ទប់របងរោងចក្រ គាបជាប់អ្នកបើកបរ នៅក្នុងកាប៊ីនឡាន (Video)

រថយន្តធុនធំបើករេចង្កូត ទៅបុកផ្ទប់របងរោងចក្រ គាបជាប់អ្នកបើកបរ នៅក្នុងកាប៊ីនឡាន (Video)

0

ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿង បើករេចង្កូតជ្រុលទៅបុកផ្ទប់ នឹងរបងរោងចក្រ បណ្តាលឲ្យរួញកាប៊ីនឡានមកក្រោយ គាបជាប់អ្នកបើកបរនៅក្នុងកាប៊ីន។ កើតហេតុកាលពីវេលាម៉ោង៣ទៀបភ្លឺ ចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ម៉ៅ សោភា អាយុ២១ឆ្នាំ ដែលគាបជាប់ក្នុងកាប៊ីនឡាន ត្រូវបានកងប្រតិបត្តិការរុករក និងសង្គ្រោះរបស់៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ក្នុងសកម្មភាព បច្ចេកទេស ជំនាញ វះ កាត់ ហែករថយន្ត ដើម្បីយកជនរងគ្រោះ ចេញពីក្នុងកាប៊ីន បានដោយសុវត្ថិភាព រួចដឹកបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរពេទ្យព្រះកុសុម: ។

Previous articleអង្គរក្សជនជាតិខ្មែរម្នាក់ ជាអ្នកការពារគណៈប្រតិភូហុងគ្រីផ្ទាល់  ត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមានវីរុសកូវីដ១៩  
Next articleគួរអោយស្ដាយ! ប្រទះឃើញសាកសព សត្វផ្សោតកម្រ១ក្បាល នៅគុម្ពត្រែង ក្នុងខេត្តត្បូងឃ្មុំ