Home សង្គម គួរអោយស្ដាយ! ប្រទះឃើញសាកសព សត្វផ្សោតកម្រ១ក្បាល នៅគុម្ពត្រែង ក្នុងខេត្តត្បូងឃ្មុំ

គួរអោយស្ដាយ! ប្រទះឃើញសាកសព សត្វផ្សោតកម្រ១ក្បាល នៅគុម្ពត្រែង ក្នុងខេត្តត្បូងឃ្មុំ

0

ភ្នំពេញ៖ សាកសពត្រីផ្សោតដ៏កម្រ១ក្បាល ត្រូវបានពលរដ្ឋប្រទះឃើញ នៅគុម្ព្តត្រែង មាត់ទន្លេស្ថិតនៅភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ត្រីផ្សោតនេះប្រទះឃើញ កាលពីវេលាម៉ោង១៤ :០៥នាទី ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ។

យោងតាមស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានអោយដឹងថា ក្រោយពីបានទទួលព័ត៌មានរួចភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលព្រែកអាជី នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ចុះទៅដល់កន្លែងកើតហេតុ បានឃើញសត្វត្រី ដ៏កម្រនេះងាប់នៅគុម្ពត្រែង និងស្អុយរលួយទៅហើយ ។

សូមចូលរួមការពារអភិរក្សសត្វផ្សោត ដ៏កម្ររបស់ប្រទេសកម្ពុជា យើងទាំងអស់គ្នា៕

Previous articleរថយន្តធុនធំបើករេចង្កូត ទៅបុកផ្ទប់របងរោងចក្រ គាបជាប់អ្នកបើកបរ នៅក្នុងកាប៊ីនឡាន (Video)
Next articleក្ដៅៗ!រដ្ឋាភិបាលប្រកាសបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេសជាថ្មីដើម្បីទប់ស្កាត់កូវីដ១៩