ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន ប្ដីជនរងគ្រោះ ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ ខណ្ឌជ្រោយចង្វារ ក្រោយយកលេស សុំជួយបណ្តេីរម៉ូតូប្រពន្ធគេដែលមានផ្ទៃពោះ ឡេីងចំណោត បែរជាប្រុងជិះគេចខ្លួនទៅវិញ តែជាអកុសល ត្រូវប្តីនារីរងគ្រោះ តាមទាន់ ។ហេតុការណ៍នេះកើតឡើង នៅ ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុចចំណោតមាត់ទន្លេ ក្បាលជ្រោយ ក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ កេី ណាវី អាយុ៣២ឆ្នាំជនជាតិខ្មែរ ឥស្លាម មុខបរនេសាទត្រីស្នាក់នៅលេីទូកក្រុម៩ភូមិ១ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជនរងគ្រោះរឿន ស្រីនី ភេទស្រីអាយុ២២ជនជាតិខ្មែរឥស្លាមស្នាក់នៅភូមិ២សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ មានផ្ទៃពោះ៨ខែ ជិះម៉ូតូម៉ាកZoomer xពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GV 2707។
តាមប្រភពព័ត៌មានពី ប្តីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុខណៈដែលគាត់ជាប្តីកំពុងនៅលេីទូកនេសាទ ហើយឲ្យប្រពន្ធរបស់គាត់បានជិះម៉ូតូឡេីងចំណោតមាត់ទន្លេមុនខណៈនោះជនសង្ស័យក៏បានឡើងពីទូកដែរហើយបាន សុំជួយបណ្តេីរម៉ូតូនោះ ស្រាប់តែបណ្តេីរម៉ូតូបានបន្តិចក៏ជិះគេចខ្លួនបាត់ ភ្លាមៗនោះគាត់បានឡេីងពីទូកហៅគ្នាជួយ ដេញ រហូតដល់ចំណុចបុរីសុភមង្គលទេីបចាប់ជនសង្ស័យបានប្រគល់ជូនសមត្ថកិច្ច។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍ជ្រោយចង្វារ ដេីម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕