ភ្នំពេញ៖ ជនល្មើស៤នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជិត១គីឡូក្រាម បានរត់គេចខ្លួនពីបន្ទប់ឃុំឃាំង នៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ ។
គួររំលឹកថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១៖០០នាទី កម្លាំងជំនាញនៃអធិការដ្ឋានននគបាលខណ្ខមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានល្បាតត្រួតពិនិត្យ តាមបណ្ដាយផ្លូវព្រះមុនីរ៉េត លុះដល់មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ក៏បានឃាត់ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក់វ៉េវ ពណ៌ខ្មៅ ក៏ឆែកត្រួតពិនិត្យរកឃើញ ក្រាមសថ្លាចំនួន១០កញ្ចប់ថង់តូច និង១កញ្ចប់ថង់ធំលាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះ វ៉ាន់ ធី ។
ជនសង្ស័យ ឈ្មោះ វ៉ាន់ ធី បានសារភាពថា យកថ្នាំញៀនទាំងអស់នេះគឺយកទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗ នោះជនសង្ស័យសុខ លីន ក៏បាន ដើរចេញមកពីក្នុងវត្ត សមត្ថកិច្ចក៏បានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។
ជាក់ស្តែងជនសង្ស័យចំនួន៤នាក់ ៖
១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុនរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។
២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។
៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិត ប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ។
៤-ឈ្មោះ ហ៊ិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវ លំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។
ដកហូតវត្ថុតាង និង សម្ភារៈដកហូត រួមមាន ៖ ក្រាមពណ៌សថ្លាចំនួន២០កញ្ចាប់ ១០ថង់ធំនិង១០ថង់តូច , ជញ្ជីងអេឡិចត្រូនិច១ , សំបកថង់ពណ៌លឿង១ , កូនថង់ប្លាស្ទិចមួយចំនួន , ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន , ទូរស័ព្ទដៃចំនួន២គ្រឿង និង ម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-1241 ៕