ឳពុកតិរច្ឆាន ចាប់រំលោភកូនស្រីបង្កើតបានសម្រេច ២លើក ដឹងដល់ម្ដាយប្ដឹងដាក់គុក

0

ភ្នំពេញ៖ ឪពុកបង្កើតចិត្តតិរច្ឆាន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍តាលោ សហការណ៍ជាមួយកម្លាំង នគរបាលផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ចាប់ឃាត់ខ្លួនរួចបញ្ជូន មកកាន់អធិការដ្ឋាននគរបាល ស្រុកតាលោសែនជ័យ ក្រោយចាប់រំលោភកូនស្រីបង្កើតខ្លួនឯង បានសម្រេចចំនួន ២លើក ។

ករណីឃាត់ខ្លួនឱពុកតិរច្ឆាននេះ ធ្វើឡើងតាមបណ្តឹងរបស់ ម្តាយក្មេងស្រីរងគ្រោះ ត្រូវជាប្រពន្ធជនសង្ស័យ ក្នុងករណីចាប់រំលោភកូនស្រីបង្កើត របស់ខ្លួនកាលពីវេម៉ោង ២៖៣០នាទីថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។

តាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហុក ហឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។

របាយការណ៍ដដែល ក៍បានឲ្យដឹងទៀតថា តាមការសួរចម្លើយ របស់សមត្ថកិច្ចនគតរបាល ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានចាប់រំលោភ កូនស្រីបង្កើតរបស់ខ្លួន មានអាយុ ១៤ឆ្នាំ ចំនួន ៣លើក ហើយបានសម្រេចចំនួន ២លើកពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកតាលោសែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕