ស៊យធំហើយបងចោរ! ប្លន់កង់បី ប៉ះចំសមត្ថកិច្ចប៉េអឹម

0

ភ្នំពេញ៖ ជនសង្ស័យ ២ នាក់ បានធ្វើ សកម្មភាព យកដែកឆាបមកចាក់ប្លន់យក កង់បីឥណ្ឌា ពីសមត្ថកិច្ចប៉េអឹមម្នាក់ តែ ត្រូវជនរងគ្រោះ ចាប់បានម្នាក់ រត់រួចម្នាក់ កាលពីវេលា ម៉ោង ៣ និង ២០ នាទី ទៀបភ្លឺឈានចូល ថ្ងៃ សុក្រទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុចកា រ៉ា ស់សាំង សារភីម៉ិច ទល់មុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក ។

យោងតាម អធិការដ្ឋាន ខណ្ឌទួលគោក បានអោយដឹងថា ជនសង្ស័យ មានឈ្មោះ សេន ប៊ុនថា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅ ហាង បូហ្វេ សាខា កោះ ពេជ្រ ស្នាក់នៅ បន្ទប់ជួល ម្តុំផ្សារទួលគោក មានស្រុកកំណើត នៅ ស្រុកមោងឬ ស្សី ខេត្តបាត់ដំបង ធ្វើដំណើរថ្មើរជើង ជា អ្នកកាន់ដែកឆាប និងជនសង្ស័យម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់រួចបាត់ស្រមោល ។

ជនរងគ្រោះ មានឈ្មោះ រ៉េត ឌីណា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ មានពេលទំនេរ ឆ្លៀតរត់កង់បី ស្នាក់នៅ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស មានស្រុកកំណើត នៅ ភូមិថ្លុក ឃុំត្រពាំងសាំង ស្រុកបាទី ខេត្តតាកែវ ជាម្ចាស់កង់បីឥណ្ឌា ពាក់ ស្លាកលេខស្វាយរៀង 1M.0275. ។

ជនរងគ្រោះ បាន ប្រាប់ សារព័ត៌មានឲ្យដឹងថា ដំបូង គាត់បានឈប់ចំណតម្តុំស្តុប ផ្លា ស្សា ជាប់នឹងរបងកងរាជអាវុធហត្ថលើ ផ្ទៃ ប្រទេស រងចាំដឹកភ្ញៀវ ខណ : ពេលនោះ ក៏មានភ្ញៀវកក់ ឲ្យគាត់មកយក ហើយគាត់ ជិះ មកដល់ចំណុចកើតហេតុ ខាងលើ មិនទាន់ បានដាក់ភ្ញៀវផង ជនសង្ស័យពីរនាក់ ខាងលើ ស្ទុះ មកឃាត់ កង់បីរបស់គាត់ ហើយ នៅក្នុងដៃ ម្ខាង កាន់ដែកឆាប បម្រុងនឹងចាក់គាត់ តែ គាត់បាន ប្រតាយប្រតប់ ធ្វើ ឲ្យជនសង្ស័យ បាន រត់គេចចេញពី កន្លែងកើតហេតុ តែ គាត់បានឡើងបើកម៉ូតូកង់បី បើកបំបុក ជនសង្ស័យម្នាក់ដួល ហើយក៏ស្ទុះ ចាប់បានម្នាក់ ចំណែកឯជនសង្ស័យ ម្នាក់ទៀត បានរត់រួចបាត់ ស្រមោល ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុរួចបញ្ជូន បន្តទៅ អធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីចាត់ការ ទៅតាម នីតិវិធីនៃ ច្បាប់ ៕