ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេក្ដីប្រកាសព័ត៌មានមួយបានអោយដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយ។
យោងតាមសេចក្ដីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា «ការពិនិត្យវត្ថុសំណាក អ្នកប៉ះពាល់ជាមួយ លោករដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ បេីសរុបទាំងពីរថ្ងៃ (ថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០) អ្នកប៉ះពាល់សរុប មានចំនួន ៨៤០នាក់ ដែលបានធ្វេីតេស្ត អវិជ្ជមានវីរុសកូវីដ-១៩។»
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន២៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ២៨៦នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន៦នាក់ (គ្មានអ្នកស្លាប់)៕

