បញ្ជូនខ្លួន ជនសង្ស័យ៤នាក់ រួមទាំងគ្រឿងញៀន ចំនួន២០កញ្ចប់ ទៅតុលាការ

0

ភ្នំពេញ៖ នគរបាលខណ្ឌមានជ័យ បញ្ជូនជនសង្ស័យ ជួញដូរគ្រឿងញៀន ប្រុសស្រីចំនួន០៤នាក់ និងវត្ថុតាងគ្រឿងញៀន២០កញ្ចប់ ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាម អគ្គស្នងការនគរបាលជាតិ បានអោយដឹងថា បន្ទាប់ពីជនសង្ស័យទាំង៤នាក់ បានរងការបង្រ្កាបចាប់ខ្លួន ពីសំណាក់កម្លាំងនគរបាល ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមបណ្តោយផ្លូវ ព្រះមុនីរ៉េត ខាងមុខវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលកម្លាំង នគរបាលខណ្ឌមានជ័យល្បាត ឃើញជនសង្ស័យជិះម៉ូតូ០១គ្រឿង មានគ្នា០២នាក់ និងបន្តបង្រ្កាបបានបក្ខពួក០២នាក់ទៀត នៅចំណុចផ្ទះជួលភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

ការបង្រ្កាប និងដកហូតវត្ថុតាងគ្រឿងញៀន ទ្រង់ទ្រាយធំបែបនេះ នៅខណ្ឌមានជ័យ ត្រូវគេមើលឃើញថា ខណៈដែលកម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាការពារ សន្តិសុខ និងនាំមក សុខសុវត្ថិភាពសង្គម អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ។ គ្រាដែលរបាយការណ៍ របស់ការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញឱ្យដឹងថាក្នុងរយៈពេល០៩ខែនៃឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការប្រឆាំងគ្រឿងញៀន ដោយបានចេញប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន ជាលទ្ធផលចំនួន១៥៣៦ករណី ឃាត់ខ្លួនជនសង្ស័យសរុប២៦៧៦នាក់ និងដកហូតវត្ថុតាងគ្រឿងញៀន សរុបជាង៥០គីឡូក្រាម រួមនិងឧបករណ៍សម្ភារៈ បំរើការនៃការប្រព្រឹត្ត បទល្មើសគ្រឿងញៀន មួយចំនួនទៀត យកទៅអនុវត្តតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើ ដែលកម្លាំងនគរបាលខណ្ឌមានជ័យបង្រ្កាបបាន នោះរួមមាន ៖
១,ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ គ្មានមុខរបរ មិនពិតប្រាកដ ។
២,ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ គ្មានមុខរបរមិនពិតប្រាកដ អ្នកទាំង២នាក់រស់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
៣ ,ឈ្មោះ វ៉ាន់ ធីភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅក្នុងវត្តនន្ទមុនី និង ។
៤, ឈ្មោះ ហ៊ិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ គ្មានមុខរបរពិតប្រាកដ ជន សង្ស័យទាំង២នាក់នេះរស់នៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

ជាមួយបង្រ្កាប ដកហូតគ្រឿងញៀន២០កញ្ចប់ កម្លាំងនគរបាលក៏បានដកហូត វត្ថុតាងឧបករណ៍ សម្ភារៈបំរើការ ការប្រព្រឹត្តបទល្មើសគ្រឿងញៀន មួយចំនួនទៀតផងដែរ ៕