បញ្ហាសតិអារម្មណ៍បណ្ដាល អោយបុរសម្នាក់ កាប់សម្លាប់ប្រពន្ធ ព្រមទាំងក្មួយប្រុស ស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម (Video)

0

ភ្នំពេញ៖ ប្រពន្ធនិងក្មួយប្រុស ត្រូវឃាតករ ដែលត្រូវជាប្ដីនិងពូ បានប្រើពូថៅ កាប់បណ្ដាលអោយស្លាប់ទាំងពីរនាក់ នៅក្នុងថ្លុកឈាម។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅត្រង់ចំនុចភូមិអំពុះ ឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មាន បានអោយដឹងថា ជនសង្ស័យ ដែលជាឃាតករ មានសតិវិបល្លាស .សតិមិនគ្រប់គ្រាន់(មានជម្ងឺសរសៃប្រសាទ )។

ករណី ប្ដីកាប់ប្រពន្ធ និងកាប់ក្មួយបណ្ដាលឲ្យស្លាប់ ទាំងពីរនាក់នេះ ដែលបង្កឡើងដោយឃាតករ ជាប្ដី និងជាពូរបស់ក្មួយ:
ជនសង្ស័យដែលជាឃាតករ ត្រូវជាប្ដី និងពូ មានឈ្មោះ តាប់ ឈី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ភូមិត្បូងក្រពេី ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពដោយយកពូថៅពុះអុសកាប់ទៅលេី ប្រពន្ធ និងក្មួយបណ្តាលអោយស្លាប់ទាំង២នាក់ នៅនិងកន្លែងកេីតហេតុ។

សាកសពដែលត្រូវជាជនរងគ្រោះមានឈ្មោះ:
១- សពឈ្មោះ ជា ឃីន ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ភូមិត្បូងក្រពេី ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវជា(ប្រពន្ធ)។
២- សពឈ្មោះ ផាត ប៉ាវ ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ នៅភូមិអំពុះ ឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ (ត្រូវជាក្មួយ)។
វត្ថុតាងចាប់យកបាន: ពូថៅ ដងឈើចំនួន០១ ។

ជនសង្ស័យដែលជាឃាតករ ត្រូវបានចាប់ឃាត់ខ្លួនបញ្ជូន មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕