បានប៉ុន្មាន ទើបខំយ៉ាងនេះ! យុវជនពីរនាក់ ត្រូវនគរបាលឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួចកាច់ចម្រឹងរបងផ្ទះគេ

0

ភ្នំពេញ៖ យុវជនពីរនាក់ ត្រូវបានកម្លាំងអន្តរាគមន៍ នគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួចកាច់ចម្រឹងរបងផ្ទះគេ នៅត្រង់ចំណុចភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

យោងតាមស្នងការនគរបាល ខេត្តកណ្ដាលបានអោយដឹងថា៖

-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ
-ចំណែកជនសង្ស័យ០២នាក់រួមមាន៖
១.ឈ្មោះម៉ែន សុភ័ក្រ្ត ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតបាកដ(ឃាត់ខ្លួន)។
២.ឈ្មោះទន ទី ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ដែកចម្រឹងរបងមួយចំនួន។
-កាំបិតផ្គាក់ដងឈើប្រវែង៥៥សង្ទីម៉ែត្រចំនួន០១។

សមត្ថកិច្ចបានអោយដឹងថា នៅវេលាកេីតហេតុខាងលេី កម្លាំងអន្តរាគមន៍ នគរបាលក្រុងតាខ្មៅចុះល្បាត តាមភូមិសាស្រ្តមកដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ២នាក់ ដែលមានឈ្មោះដូចខាងលើ កំពុងតែធ្វើសកម្មភាព កាច់ចម្រឹង របងដែកដីឡូត៍ ដែលគេទុកចោល យកទៅច្រកក្នុងបាវ ឃើញដូចនេះ កម្លាំង អន្តរាគមន៍ក្រុងតាខ្មៅ បានឃាត់ខ្លួនបញ្ជូន មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីធ្វេីការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លេីយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វេីសកម្មភាព លួចកាច់ចម្រឹង របងរបស់គេ ប្រាកដមែន ។

ករណីខាងលើកម្លាំងជំនាញ កំពុងបន្តកសាងសំណុំរឿង ដេីម្បីបន្តចាត់ការតាមនីតិវិធី៕