លក់ឡេចំណូលតិចពេកមើលទៅ! នារីអ្នកលក់ឡេ ដ៏ស្រស់ស្អាតម្នាក់ បែកគំនិតជួញដូរគ្រឿងញៀន

0

ភ្នំពេញ៖ នារីលក់ឡេម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ចាប់ខ្លួនពាក់ព័ន្ធករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ ហេតុការណ៍ធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិទួលប្រសើរ ឃុំបាក់អន្លង់ ស្រុកត្រពាំងប្រាសាទ ដឹកនាំបង្ក្រាបដោយលោក វសេនីយ៍ទោគង់ ដារ៉ា។

យោងតាមកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ន សុគុន្ធា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់ឡេ ទីលំនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួនដក ហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន២កញ្ចប់ធំ និង២កញ្រ្ចប់តូច ទម្ងន់១០,៩៩ក្រាម ថ្លឹងទាំងសំបក ទូរស័ព្ទដៃ២គ្រឿង ម៉ាក oppo ពណ៌ក្រហម១គ្រឿង ម៉ាក iPhone ពណ៌ទឹកប្រាក់១គ្រឿងលុយខ្មែរ ចំនួន៧០០០រសៀល(ប្រាំពីរពាន់រៀល) កាបូបស្ពាយពណ៌ខ្មៅ១។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថ កសាងសំណុំរឿង តាមតាមនីតិវិធី៕