អាសូរណាស់! ស្ត្រីម្នាក់យកបាយ ទៅឲ្យអ្នកគង្វាលគោ ជាអកុសលត្រូវលង់ទឹកអូរស្លាប់

0

ភ្នំពេញ៖ សាកសពស្រ្តីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្នុងទឹកអូរមួយកន្លែង ស្ថិតនៅភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

យោងតាម ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានអោយដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០:៣០នាទីព្រឹក មានឈ្មោះ ណាន ម៉ាសុីតោះ ភេទស្រីអាយុ៣២ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិទី៥ ឃុំស្វាយឃ្លាំង បានយកបាយទៅអោយឈ្មោះ ទូច ឡាយ ភេទប្រុសអាយុ៥៧ឆ្នាំ ជាតិខ្មែរ ដែលកំពុងមេីលគោ នៅចំណុចខាងកេីត ព្រែកគ្រូស្រួងក្រោយ ភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ដោយបានដេីរឆ្លងទឹក ព្រែកចំងាយ៤០ម៉ែត្រ មានទឹកជ្រៅ (ដោយកន្លែង) ហេីយក៏បានលង់លិចបាត់ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា វេលាម៉ោង ០៨:២០នាទីព្រឹក ទេីបសពអណ្តែតឡេីងរកឃេីញ ។

នគរបាលយេីងក៏បានបង្កេីត គណកម្មាការដេីម្បីធ្វេីការ ត្រួតពិនិត្យសាកសព ដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ា សម្បត្តិ អធិការរងផែនព្រហ្មទណ្ឌ ដោយមានការចូលរួមពី លោកប្រធានមណ្ឌលសុខភាព មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ជំនាញព្រហ្មទណ្ឌ និងបច្ចេកទេស កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងក្រុមគ្រួសារសព ។

ជាលទ្ធផលពិនិត្យឃេីញថា សពឈ្មោះ ណាន ម៉ាសុីតោះ ពិតជាបានលង់ទឹកស្លាប់ ពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មេីសព្រហ្មទណ្ឌឡេីយ ។

ក្រោយពីធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ ជូនក្រុមគ្រួសារ ទទួលយកទៅធ្វេីបុណ្យ តាមប្រពៃណី៕