តូបជាង៧០ខ្នង នៅក្នុងផ្សារកំពង់ពពិល ត្រូវបានអគ្គីភ័យឆក់យកទាំងស្រុង

0

ភ្នំពេញ ៖ ករណីអគ្គីភ័យឆេះ នៅចំនុចផ្សារកំពង់ពពិល នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:០០ នាទីនៅចំនុចផ្សារកំពង់ពពិលស្ថិតក្នុង ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បណ្ដាលអោយមានការខូចខាតទំហំ ប្រហែល៧០ភាគរយ (ខូចខាត ៧៥ តូបលេី ១០៥ តូប ) ដោយមិនទាន់គិតអ្នកលក់កញ្ច្រែងល្អី ស្មេីនិងទឹកប្រាក់ប្រហែល ៣៥ មុឺនដុល្លាអាមេរិក

យោងតាមនាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានអោយដឹងថា មូលហេតុ: ទូស្សេខ្សែរភ្លើង ។ក្នុងប្រតិបត្តិការណ៍នេះ បានប្រើប្រាស់រថយន្តអគ្គីភ័យ អន្តរាគមន៍ចំនួន ២១ គ្រឿង÷
១- នាយកដ្ឋាន នគរបាល បង្ការ ពន្លត់ អគ្គិភ័យ ០៥ គ្រឿង
២- ស្នងការខេត្តកណ្តា ល ចំនួន ០៣ គ្រឿង
៣- ស្នងការខេត្តព្រៃវែង ចំនួន ០៦ គ្រឿង
៤- ក្រុម ហ៊ុន OCIC ចំនួន ០៧ គ្រឿង
+ប្រើប្រាស់ទឹកអស់ចំនួន ៧០ សុីទែន ។
+ បង្កឲ្យស្លាប់មនុស្ស: (គ្មាន) ៕