ទីបំផុត! ល្បែងស៊ីសងតាមអនឡាញ ខេនណូ (Keno online) ត្រូវបានបិទទូទាំងប្រទេស

0

ភ្នំពេញ ៖ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមប្រតិបត្តិការនៃគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូឆ្នោត ឡូតូ ភ្នាល់បាល់ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ បានចុះពិនិត្យ ក្រុមហ៊ុន ស៊ិន នីវ ដែលមានទីស្នាក់ការនៅកោះពេជ្រ រាជធានីភ្នំពេញ និងបាន រកឃើញថា តំណាងចែកចាយមួយចំនួន ពិតជាបានធ្វើអាជីវកម្ម ឆ្នោតប្រភេទ Keno ប្រាកដមែន ។ ដូច្នេះ ល្បែងស៊ីសងអនឡាញ ខេនណូ Keno online ត្រូវបានបិទទូទាំងប្រទេស ដោយពុំអនុញ្ញាតឲ្យធ្វើអាជីវកម្ម ឆ្នោតប្រភេទ Keno ចាប់ពីថ្ងៃនេះតទៅ ។នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

ប្រជាពលរដ្ឋ សូមអរគុណឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួល យកសំណូមពរមហាជន ហើយចុះបិទល្បែងស៊ីសងប្រភេទនេះ មិនអោយមានតទៅទៀត ៕