ប្រទះឃើញ អាវុធធុនAK47 ២ដើម ក្នុងដីចំការមួយកន្លែង នៅស្រុកសំឡូត

0

ភ្នំពេញ៖ អាវុធធុនAK47ចំនួន០២ដើម មានបង់និងគ្រាប់កាំភ្លើងផង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក្នុងពេលដែលគាត់កាប់គាស់ដី ក្នុងចំការស្ថិតនៅក្រុមទី០៩ភូមិកញ្ចាំងឃុំស៊ុង ស្រុក សំឡូត ខេត្តបា ត់ដំបង នៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២០នេះ ។

យោងតាមស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ម៉ែន រីម អធិ ការនគរបាលស្រុកសំឡូត បានបញ្ជាក់នៅក្នុង សេចក្តីរាយការណ៍ថា អាវុធទាំងពីរដើមនេះ ត្រូវបានប្រជាពលរដ្ឋឈ្មោះ ទឹម សារិន ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បាន ប្រទះឃើញក្នុងខណៈដែលគាត់កាប់គាស់កាយ ដីនៅក្នុងចំការរបស់គាត់បង្កបង្កើនផល ។

លោកអធិការបន្តថា ក្នុងពេលប្រទះឃើញនេះ ស្ថានភាព អាវុធមានលក្ខណៈច្រេះចាប់ បាត់បង់គុណភាព ស្ទើរទាំងស្រុង ទៅហើយបើទោះបីជា ពិនិត្យទៅឃើញមាន ការរុំវេចខ្ចប់ នៅពេលកប់លាក់ ទុកយ៉ាងណាក្តី លោកបញ្ជាក់ថា តាមប្រភពព័ត៌ មានអាវុធទាំងនេះ អាចមានការលាក់ទុកតាំង ពីសម័យសង្រ្គាមមកម្លេះ នៅក្នុងមូលដ្ឋានស្រុកសំឡូតនេះ ក្រៅពីអាវុធក៏មានយុទ្ធភ័ណ្ឌផ្សេងៗ ទៀត ពិសេសគ្រប់ម៉ីនបង្កប់ នៅក្នុងដីក៏មានច្រើនណាស់ ដែរហើយយូរៗម្តង ប្រជាពលរដ្ឋអាចប្រទះឃើញ ក្នុងករណីគាត់ជីកកាប់គាស់ដី ធ្វើចំការឬបង្កបង្កើតផល។

ទោះជាយ៉ាងនេះក្តី លោកអធិការបានសំណូមពរ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ សូមមេត្តាផ្តល់ព័ត៌មាន ជាបន្ទាន់ដល់សមត្ថកិច្ច នគរបាលដែលនៅជិតបំផុត ឬអា ជ្ញាធរពាក់ព័ន្ធ ក្នុងករណីប្រទះឃើញយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទាំងនោះ សូមកុំប៉ះពាល់ ព្រោះវាអាច បង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ។

នៅពេល នេះអាវុធទាំងពីរដើមត្រូវ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករួចហើយ៕