ភ្នំពេញ ៖ប្រជាពលរដ្ឋរាប់សិបនាក់ បានលើកគ្នា ព័ទ្ធនិងវាយសំពងក្របីញី១ក្បាល រហូតដល់ងាប់ កាលពីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមាត់ព្រែក ខាងកើតភូមិស្គារ ស្ថិតក្នុងឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ដោយសារ តែ ក្របី ញី មួយ ក្បាល នោះ បាន វ័ធ ត្រូវ មនុស្ស បណ្តាល ឱ្យ បាត់បង់ ជីវិត ម្នាក់ និង រង របួសធ្ងន់ ២ នាក់ កាលពី រសៀល ថ្ងៃ ទី ៣១ ខែតុលា ម្ល៉េះ ។
បើ តាម សមត្ថកិច្ច បានឱ្យ ដឹង ថា ជន រង គ្រោះ ដែល ត្រូវ ក្របី ញី នេះ វ័ធ មាន ចំនួន ៣ នាក់ ក្នុង នោះ ទី ១- ឈ្មោះ ណេ ន យ៉េន ភេទ ប្រុស អាយុ ៥១ ឆ្នាំ រង របួស កែងដៃ និង ដងខ្លួន ។ ទី ២- ឈ្មោះ ណេ ន ចំរើន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រង របួសធ្ងន់ ត្រង់ កំភួនជើង ខាងស្ដាំ ហើយ ត្រូវ បាន ក្រុម គ្រួសារ បញ្ជូន ទៅ សង្គ្រោះ នៅ មណ្ឌល សុខភាព ឃុំ ព្នៅ ទី ២ ភ្លាម ៗ ក្រោយ ពេល កើតហេតុ និង ទី ៣- ឈ្មោះ រឿ ន រេ ន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ រង របួស ធ្ងន់ធ្ងរ រហូត បាត់ បង់ជីវិត ខណៈ ពេល បញ្ជូន ដល់ មណ្ឌល សុខភាព ព្នៅ ទី ២ ។
សមត្ថកិច្ច ដដែល នេះ បាន បន្ត ទៀត ថា ជន រង គ្រោះ ឈ្មោះ ណេ ន យ៉េ ត និង ណេ ន ចំរើន គឺ ត្រូវ ជា បងប្អូន បង្កើត នឹង គ្នា និង មានមុខរ បរជា ឈ្មួញ ដើរ ទិញ ក្របី ហើយ នៅ ថ្ងៃ កើតហេតុ ខាងលើ នេះ ឈ្មោះ ណេ ន យ៉េ ត ជា បង ទិញ ក្របី បាន ៨ ក្បាល ចំណែក ប្អូនប្រុស ឈ្មោះ ណេ ន ចំរើន ទិញ ក្របី មេ បាន ១ ក្បាល រួច ក៏ បាន ដឹក យក មក ដាក់ ឡាន ជាមួយ គ្នា ប៉ុន្តែ ពេល កំពុង តែ ដឹក ក្របី មេ នោះ បាន វ័ធ ទាំង ២ នាក់ បងប្អូន និង ឈ្មោះ រឿ ន រេ ន ដែល ជា កូនចៅ បណ្តាល ឱ្យ រង របួសធ្ងន់ ហើយ ក្របី នោះ ក៏ រត់ ចូល ព្រៃ បាត់ ទៅ តែ ម្តង ។
ក្រោយ ពី នាំ យក ជន រង គ្រោះ ទៅ ដល់ មន្ទីរពេទ្យ រួច នៅ ព្រឹក ថ្ងៃ បន្ទាប់ គឺ ថ្ងៃ ទី ១ ខែវិច្ឆិកា នេះ ក្រុម គ្រួសារ ជន រង គ្រោះ ក៏ បាន ប្រមូលគ្នា រាប់ សិប នាក់ ចូល ព្រៃ តាម រក ក្របី ញី ដែល វ័ធ មនុស្ស បណ្តាល ឱ្យ របួស និង បាត់បង់ ជីវិត នោះ រហូត បានឃើញ ហើយ ក៏ ឡោម ព័ទ្ធ វាយ សំពង ក្របី ញី នោះ រហូត ដល់ វា ងា . ប់ នៅ ក្នុង ថ្លុកឈាម នា រសៀល ថ្ងៃ ទី ១ ខែវិច្ឆិកា នោះ តែ ម្តង ទៅ ៕