ភ្នំពេញ៖ ជនដៃដល់ជាកូនដែលព្រនង់ ឬស្សីវាយឪពុកយ៉ាងដំណំនោះ ត្រូវបាននគរបាលស្រុកស្នួល ចាប់ខ្លួនបានហើយមាន ឈ្មោះជោគ មាស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល និងត្រូវឃាត់ខ្លួននៅថ្ងៃទី៤ ខែវិច្ឆិកា។
យោងតាម ស្នងការនគរបាល ខេត្តក្រចេះ បានបញ្ជាក់ថាជននេះ កន្លងមកធ្លាប់បានបង្កហិង្សា ក្នុងគ្រួសារជាញឹកញាប់ និងត្រូវឃាត់ខ្លួនជាលើកចុងក្រោយនេះ ទៅតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារ បន្ទាប់ពីរូបគេប្រដាប់ដោយព្រនង់ឬស្សី បានធ្វើសកម្មភាពវាយលើ ឪពុកបង្កើត ឈ្មោះ រស់ ប៉ាក់ អាយុ៤៦ឆ្នាំ បណ្តាលអោយរងរបួសយ៉ាងដំណំ ៕