នាំមិត្តស្រី ចូលដេកក្នុងផ្ទះសំណាក់ ស្រាប់តែជិតភ្លឺចេញ មកវិញបាត់ម៉ូតូ

0

ភ្នុំពេញ៖ បុរសម្នាក់រួមទាំងមិត្តស្រី របស់គាត់បាននាំគ្នា មកដេកក្នុងផ្ទះសំណាក់ មួយកន្លែង ដែលមានយីហោ «ផ្ទះយើង» ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញពេលពួកគេ ចេញមកយកម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូ ដែលផ្ញើសន្តិសុខ ក្នុងផ្ទះសំណាក់នោះ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦ ត្រង់ចំណុចផ្ទះសំណាក់ដែលមានយីហោ «ផ្ទះយើង» ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីបុរសដែលជាជនរងគ្រោះ បានប្រាប់ឱ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ជាថ្ងៃប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រូបគាត់ជាមួយមិត្តស្រីរបស់គាត់បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ2019 ពាក់ស្លាកលេខ ពោធិ៍សាត់ 1J-1124 បានមកគេងក្នុងផ្ទះសំណាក់ឈ្មោះផ្ទះយើង ចំណែកម៉ូតូផ្ញើនៅសន្តិសុខផ្ទះសំណាក់ នោះ តែនៅវេលាម៉ោង៤ទៀបភ្លឺ ពួកគាត់ចេញ មកយកម៉ូតូ ក៏បាត់ម៉ូតូគាត់។បន្ទាប់មកគាត់ក៏បាន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៏បឹងកក់ទី១ ។

ជនរងគ្រោះ បានបញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុខាងម្ចាស់ផ្ទះបាន ដោះស្រាយជាមួយគាត់ថា ចាំដល់ថ្ងៃទី២ ចាំដោះស្រាយសងសំណងដែលបាត់ម៉ូតូ តែលុះដល់ថ្ងៃទី៤ ខែវិថ្ជិកា ឆ្នាំ២០២០ ម្ចាស់ផ្ទះបែរជាមិនដោះស្រាយ និងមិនទទួលខុសត្រូវទៅវិញ ទើបជនរងគ្រោះចេញមុខ បកស្រាយជាសាធារណៈ ចំពោះមុខអ្នកសារព័ត៌មាន ដើម្បីឱ្យម្ចាស់ផ្ទះសំណាក់ ចេញមុខដោះស្រាយ ៕