ពិការជើងទាំងពីរហើយ នៅឆ្លៀតធ្វើចោរ ពេលយប់ទៀត

0

ភ្នំពេញ៖ សមត្ថកិច្ចខេត្តបាត់ដំបង បានចាប់ខ្លួនជនពិការជើងទាំងពីរម្នាក់ ដែលជាមុខសញ្ញាជិះរទេះរុញលួចអាគុយរថយន្ដយ៉ាងសកម្មនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ប៉ុន្តែដោយក្តីអាណិតពីសមត្ថកិច្ច ជនពិការរូបនោះ គ្រាន់តែចាប់យកទៅអប់រំប៉ុណ្ណោះ និងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពលួចគ្រប់ប្រភេទ និងឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្ត។

ទោះជាយ៉ាងនេះក៏ដោយ លោកវរសេនីយឯក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងក្រុងបាត់ដំបង ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបុគ្គល ឈ្មោះ នូ ចាន់ណាត (ហៅ អាឆាង) ភេទប្រុស ដែលមានភិនភាគដូចក្នុងរូបភាព (ពិការជើងទាំងពីរ ជិះរទេះ) ដែលជាមុខសញ្ញាលួចអាគុយរថយន្ត យ៉ាងសកម្មក្នុងក្រុងបាត់ដំបង (លួចនៅពេលយប់)៕