ត្រូវគិតយ៉ាងណា! ខ្លួនពិការខំបង់រំលោះកង់បី ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ពេលនេះស្រាប់តែប៉ះ…

0

ភ្នំពេញ៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡានទំនើប Lexus 570 ជាមួយនឹង កង់បីឥណ្ឌាដែលមានម្ចាស់ជាជនពិការម្នាក់ ហើយគ្រោះថ្នាក់នោះបានបណ្តាលឱ្យរថយន្តទំនើប ទទួលរងការខូចខាត នៅលើទ្វា ហើយម្ចាស់ឡាន ក៏បានធ្វើការទាមទារ សំណងកប់ពពក។

យោងតាមការឱ្យដឹងពី សំណាក់ប្រភពព័ត៌មាន បានឱ្យដឹងថា បងប្រុសជាជនពិការ តស៊ូរត់កង់បីម្នាក់ ឈ្មោះ ភួង សាម៉េត អាយុ២៨ឆ្នាំ មានអាស័យដ្ឋាន ភូមិរមាស ឃុំគោខ្ច ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃពុធទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៨និង៤៥នាទីបានជួបហេតុការណ៍មួយគឺកង់បីរបស់គាត់ប៉ះគ្នា និងរថយន្ត៥៧០ កន្លែងកើតហេតុនៅក្នុងបូរី អគីដេវីឡា អូបែកក្អម រាជធានីភ្នំពេញ។ ជាហេតុធ្វើឱ្យភាគីខាងឡាន៥៧០ក្រលិតទឹកថ្នាំ ហើយម្ចាស់ឡាន ទាមទារសំណងចំនួន ៣០០០$។

តាមប្រភពព័ត៌មាន បានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជា បានដឹងនៅព្រឹកនេះថា ហើយឥលូវនេះ បងប្រុស ជាជនពិការ មិនមានលទ្ធិភាព សងភាគី៥៧០នូវទឹកប្រាក់ដ៏ច្រើនបែបនេះទេ៕