លទ្ធផលប្រកួតយប់មិញអាចឲ្យយើងឃើញហើយថា Inter Milan បានរបូត៣ពិន្ទុរួចទៅហើយឲ្យទៅ
Real Madrid ទាំងប្រផិតប្រផោយ៣ទល់នឹង២។
ទោះបីជាយ៉ាងណាក្តី នៅក្រោយចប់ការប្រកួតគ្រូបង្វឹករបស់ Inter Milan គឺលោក Antonio Conte
ហាក់ដូចជាមិនបានអាក់អន់ចិត្តឡើយ ចំពោះលទ្ធផលនេះហើយនៅតែមានអារម្មណ៍វិជ្ជមាន សម្រាប់ក្រុមដដែល។
លោក Conte បាននិយាយថា៖ ជាការប្រកួតវាគឺជារឿងធម្មតា ប៉ុន្តែសម្រាប់ការយល់ឃើញរបស់ខ្ញុំ គឺសមាជិកក្រុមមាន
ការវិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួត ទោះបីជាលទ្ធផលមិនបានបំពេញតាមតម្រូវការយើងក្តី។ យើងនឹងត្រឡប់
វិញកាន់តែល្អជាងនេះ ដើម្បីទទួលជ័យជំនះប្រកួតក្រោយ៕
ប្រែសម្រួល៖ Lee