អ្នកលេងពូថៅដែក ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកស្ទោង (Video)

0

ភ្នំពេញ៖ យុវជនម្នាក់រួម និងអាវុធសំរាប់ប្រហា (ដាវ.ពូថៅ) ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាន នគរបាលស្រុកស្ទោង ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១១:៤០នាទី យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យត នត ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង និងដកហូតបានដាវចំនួន១ និងពូថៅចំនួន១ នៅកន្លែងលាក់ទុក ព្រមទាំងម៉ូតូ C125 ពណ៌ខ្មៅ សេរី2020 ស្លាក់លេខកំពង់ធំ 1N- 8539 ចំនួន១គ្រឿង។

ករណីនេះជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីសួរបំភ្លឺនិងចងក្រង សំណុំរឿងតាមនិតិវិធីច្បាប់៕