ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសជម្រាបជូនសាធារ ណ: ជន ពិសេសបងប្អូន អ្នកប្រេីប្រា ស់ បណ្តាញសង្គមបានជ្រាបថា នៅពេលនេះ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានទទួលហេីយ នូវបណ្តឹងរបស់ លោក ឆោម ពិសម័យ ភ្នាក់ងារសារព័ត៌មាន (កោះសន្តិភាព) ប្រចាំខេត្តបាត់ដំបង ដែលលោកទទួលរងការគំរាមកំហែង ដល់ជីវិតតាមបណ្តាញសង្គម។
យោងតាម ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានអោយដឹងថា នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចាត់វិធានការជា បន្ទាន់ដល់ផែនជំនាញឱ្យធ្វេីការស្រាវ ជ្រាវ ស៊ើបអង្កេតលេីករណី នេះហេីយ ករណីស្រាវជ្រាវរកឃេីញថាពិត ជា មានអំពេី ល្មេីសច្បាប់ មែននោះសមត្ថកិច្ចនគរ បាលនឹងចាត់ វិធានការតាមផ្លូវច្បាប់ចំពោះអ្នក ប្រព្រឹត្តិ ។
សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជន មេត្តាជ្រាប និងសូមបន្តចូលរួមសហការ ណ៍ជាមួយសមត្ថកិច្ចនគរបាល ដោយភាតរភាព៕