ឃាត់ខ្លួន ជនជាតិវៀតណាម៥នាក់ ពីបទលួចស្នាក់នៅលើសការកំណត់ និងប្រកបមុខរបររកសុី គ្មានប័ណ្ណការងារ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៥នាក់ ស្រី ០៣នាក់ នៅក្រុងបានលុង ខេត្តរតនគិរី ពីបទលួចស្នាក់នៅលើស ការកំណត់ និងប្រកបមុខរបររកសុីគ្មានប័ណ្ណការងារ។

យោងតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអោយដឹងថា បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានសហការចាប់បញ្ជូនចេញទៅ តាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ត្រឡប់ទៅប្រទេសវៀតណាមវិញ ៕