Home សង្គម ព្យុះទី១៩ ឈ្មោះ ហ្គោនី នឹងចូលមកដល់កម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា តែមិនសូវមានឥទ្ធិពលខ្លាំងឡើយ

ព្យុះទី១៩ ឈ្មោះ ហ្គោនី នឹងចូលមកដល់កម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា តែមិនសូវមានឥទ្ធិពលខ្លាំងឡើយ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ដល់សាធារណជនឲ្យបានជ្រាបថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃ ស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) បាននិងកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង ។ តាមការព្យាករ ព្យុះនេះ បានប្តូរទិសដៅបន្តិចចូលមក ផ្នែកខាងលើនៃភាគខាងត្បូង ប្រទេសវៀតណាមដោយថមថយ ឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) នៅពេលចូលមកដល់លើ ភាគខាងកើតប្រទេសកម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពអាកាសធាតុរបស់ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃនេះបានឲ្យដឹងបន្ថែមថា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានស្ថានភាព ដូចខាងក្រោម ៖

– បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ ។
– បណ្តារាជធានី ខេត្តផ្សេងទៀត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនសូមជ្រាបជាព័ត៌មាន។ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕

Previous articleជនអនាមិកប្រើ Google Drive ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ឱ្យចូលទៅក្នុងគេហទំព័រ ដែលមានមេរោគ
Next articleលឺសំឡេងឈ្លោះគ្នា អ្នកភូមិក៏ស្រែកថា ថ្លង់ណាស់ដេកពួនមិនបាន ស្រាប់តែបុរសម្នាក់ ផ្ទុះហិង្សាចាក់ស្លាប់ផ្អើលទាំងយប់