ចាស់ហើយមិនរកធម៌អា! តាចុង រំលោភចៅស្រី មានផ្ទៃពោះ ៦ខែ ទើបបែកការ

0

ភ្នំពេញ៖ តាចាស់ម្នាក់ ត្រូវ​កម្លាំង​នគរបាលឃាត់ខ្លួន ក្រោយបែកធ្លាយរឿងចាប់រំលោភ ចៅស្រី​ចុង​របស់​ខ្លួន រហូតមាន​ផ្ទៃពោះ​៦​ខែ ទើបបែកការដឹងដល់​ម្តាយ​ ប្តឹងចាប់ដាក់គុក ។ ហេតុការណ៍​ឃាត់ខ្លួននេះ បានធ្វើឡើងកាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

នារី​រង​គ្រោះ​ខាងលើ​មាន​អាយុ​១៦​ឆ្នាំ មាន​ផ្ទៃពោះ​៦​ខែ រស់នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សួន សា​រ៉េ​ត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​ជាតា​ចុង ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង ​ពី​ម្តាយ​នារី​រង​គ្រោះ​រួច កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹ​ត្រង់ បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ ចុះ​ទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​ដែល​ជា​ជីតា​ចុង​ម្នាក់ យក​ទៅ​ប៉ុស្ដិ៍​នគរបាល ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ។

តាម​ចម្លើយ​របស់​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ ទៅ​លើ​ចៅស្រី​ចុង​របស់​ខ្លួន ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ បណ្តោះ​អាសន្ន​​នៅ​អធិការ​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕