បន្លំជាសង្ឃ ដើរបិណ្ឌបាត ខុសម៉ោង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ៖ បុរសម្នាក់បន្លំខ្លួន ជាព្រះសង្ឃដើរបិណ្ឌបាត្រ តាមផ្លូវត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនសួរនាំ ។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវម៉ៅសេទុង ជិតវត្តទួលទំពូង សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

មានបុរសម្នាក់ក្លែង ជាព្រះ សង្ឃនិមន្តបិណ្ឌបាត្រតាមផ្លូវ ខុសម៉ោង ស្របពេលពេលដែលកម្លាំងសមត្ថកិច្ច កំពុងល្បាតតាមផ្លូវក៏ឃាត់ខ្លួនយកមកសួរនាំ នៅប៉ុស្តិ៍នរគបាលរដ្ឋបានបឹងត្របែក តែម្តង ។ ក្រោយមក ទើបដឹងថា មិនមែនជាព្រះសង្ឃពិតប្រាកដ និង បានទាក់ទងទៅខាង ក្រសួងធម្មការនិងសាសនា ចុះមកដើម្បីដោះស្បង់ជីពរចេញ ។

ជនសង្ស័យឈ្មោះ អិន ទេព ហៅសាយ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

ក្រោយពេលកើតហេតុ ខាងក្រសួងធម្មការ និងសាសនា បានប្រគល់ជនសង្ស័យ ឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវីធីច្បាប់ ៕